អំពីយើងខ្ញុំ

យើងប្តេជ្ញាផ្តល់ជូនអតិថិជនរបស់យើងនូវអង្ករដែលល្អបំផុត ទន្ទឹមនឹងការជួយដល់វិស័យកសិកម្មប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។

តើយើងជានរណា

នៅក្រុមហ៊ុន FedRice យើងប្តេជ្ញាផលិតអង្ករប្រកបដោយនិរន្តរភាព។ អង្កររបស់យើងត្រូវបានច្រូតកាត់ និងកិនដោយប្រុងប្រយ័ត្ន ដើម្បីធានាថាអង្កររក្សាបាននូវតម្លៃអាហារូបត្ថម្ភ និងរសជាតិ។ គោលបំណងសំខាន់របស់យើងគឺផ្សព្វផ្សាយអង្ករកម្ពុជាទៅកាន់ពិភពលោក។ យើងលះបង់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការធានាឱ្យមានផលប៉ះពាល់ជាវិជ្ជមានដល់សង្គម និងបរិស្ថានយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០១៣ មកក្រុមហ៊ុន FedRice បាននិងកំពុងផ្តល់ជូននូវអង្ករដែលមានគុណភាពខ្ពស់បំផុតជាច្រើននៅក្នុងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងបានកសាងកេរ្តិ៍ឈ្មោះសម្រាប់ភាពល្អឥតខ្ចោះ ហើយបន្តការច្នៃប្រឌិត កែលម្អដំណើរការរបស់យើងដើម្បីផ្តល់នូវផលិតផលដ៏ល្អបំផុតតាមដែលអាចធ្វើទៅបានដល់អតិថិជនរបស់យើង។ ក្រុមហ៊ុន FedRice មានទីតាំងនៅកណ្តាលវាលស្រែ បានរួមបញ្ចូលគ្នានូវអ្នកជំនាញបច្ចេកទេសរបស់កម្ពុជានិងអឺរ៉ុប។

ក្រុមហ៊ុន FedRice អាចកែច្នៃអង្ករបានចំនួនជាង ២៥.០០០តោន និងផលិតបានរហូតដល់ ១២.០០០តោន ក្នុងមួយឆ្នាំ។ យើងជួលបុគ្គលិកពេញម៉ោងចំនួន ៤០នាក់ ដែលពាក់កណ្តាលនៃបុគ្គលិកទាំងនោះគឺជាស្ត្រី នៅគ្រប់កម្រិតទាំងអស់នៃការទទួលខុសត្រូវ។

បេសកកម្ម និងទស្សនវិស័យរបស់យើង

នៅក្រុមហ៊ុន FedRice យើងជឿជាក់យ៉ាងជ្រាលជ្រៅចំពោះសង្គមមួយដែលរីកចម្រើនក្នុងបរិយាកាសមួយប្រកបដោយនិរន្តរភាព ហើយនេះគឺអ្វីដែលជំរុញយើងជារៀងរាល់ថ្ងៃ។ ពីប្រភពស្រូវ រហូតដល់ការចែកចាយចុងក្រោយ យើងនាំមកនូវគុណភាពគ្រាប់ធញ្ញជាតិដ៏ពិសេសមួយដែលត្រូវបានជ្រើសរើស និងដំណើរដោយមានការថែទាំល្អបំផុតដោយបុគ្គលិករបស់យើង។

តាមរយៈភាពជាដៃគូជាមួយសហគមន៍កសិកម្មក្នុងមូលដ្ឋាន ក្រុមហ៊ុន FedRice ជួយក្នុងការរួមចំណែកបរិយាកាសសុវត្ថិភាព និងទំនាក់ទំនងរយៈពេលវែង ដោយផ្អែកលើការជឿទុកចិត្ត ខណៈដែលយើងប្តេជ្ញាចិត្ត ដើម្បីជះផលជាវិជ្ជមានគ្រប់ទិដ្ឋភាពនៃសុខុមាលភាពប្រជាជនក្នុងតំបន់។ យើងក៏ធានាផងដែរនូវការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយទៅលើការតាមដាន និងសុវត្ថិភាពចំណីអាហារ។

វត្តមានលើឆាកអន្តរជាតិ

ការគ្របដណ្តប់ភូមិសាស្ត្ររបស់យើង និងវិមាត្រអន្តរជាតិរបស់យើង អាចជួយយើងកសាងទំនាក់ទំនងយូរអង្វែងជាមួយអ្នកលក់រាយ និងអ្នកលក់ដុំ។ ក្រុមហ៊ុន FedRice ប្តេជ្ញាផ្តល់សេវាកម្មកម្រិតខ្ពស់ដល់អតិថិជន ដោយយកចិត្តទុកដាក់ជានិច្ចចំពោះតម្រូវការរបស់លោកអ្នក។

ជាមួយនឹងបទពិសោធន៍រយៈពេល ១០ ឆ្នាំ របស់យើង យើងយកចិត្តទុកដាក់ជាពិសេសក្នុងការកែសម្រួលតម្រូវសេវាកម្មរបស់យើងទៅនឹងតម្រូវការរបស់លោកអ្នក ដោយសារយើងផ្តល់ជូននូវជម្រើសដឹកជញ្ជូន ផ្សេងៗ៖ FOB CFR CIF។ គោលដៅចុងក្រោយរបស់យើង គឺការពេញចិត្តរបស់លោកអ្នក។

វិញ្ញាបនបត្រ

នៅក្រុមហ៊ុន FedRice យើងធ្វើការយ៉ាងហ្មត់ចត់ដើម្បីធានាថា អង្កររបស់យើងបំពេញតាមស្តង់ដារអន្តរជាតិ។ យើងមានមោទនភាពដោយទទួលបានវិញ្ញាបនបត្រពី USDA Organic, European Organic, HACCP និង FDA ។

រំកិលទៅកំពូល