ម៉ាស៊ីនកិនស្រូវរបស់យើង

ឧបករណ៍ទំនើបទាន់សម័យស្របតាមស្តង់ដារអន្តរជាតិ។

ផលិតកម្ម និងគុណភាព

ម៉ាស៊ីនកិនស្រូវទំនើបរបស់ក្រុមហ៊ុន FedRice គឺជាសក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការផលិតអង្ករផ្កាម្លិះដែលមានគុណភាពល្អបំផុត។

បំពាក់ដោយបច្ចេកវិជ្ជាថ្មីចុងក្រោយបង្អស់ រោងម៉ាស៊ីនកិនស្រូវរបស់យើងដំណើរការទៅដោយភាពជាក់លាក់ និងការយកចិត្តទុកដាក់ ដើម្បីធានាថារាល់គ្រាប់អង្ករត្រូវបានកែច្នៃយ៉ាងហ្មត់ចត់និងល្អឥតខ្ចោះ។

ការតាមដាន និងសុវត្ថិភាពចំណីអាហារ ពិតជាសំខាន់សម្រាប់យើង។ ថ្មីៗនេះ យើងបានវិនិយោគលើប្រព័ន្ធត្រួតពិនិត្យផលិតកម្ម ដែលអនុញ្ញាតឱ្យយើងទទួលបានព័ត៌មានតាមពេលវេលាពិតប្រាកដទៅលើខ្សែ សង្វាក់ផលិតកម្ម។

ដំណើរទស្សនកិច្ចក្នុងរោងចក្រ

វិញ្ញាបនបត្រ

នៅក្រុមហ៊ុន FedRice យើងធ្វើការយ៉ាងហ្មត់ចត់ដើម្បីធានាថា អង្កររបស់យើងបំពេញតាមស្តង់ដារអន្តរជាតិ។ យើងមានមោទនភាពដោយទទួលបានវិញ្ញាបនបត្រពី USDA Organic, European Organic, HACCP និង FDA ។

រំកិលទៅកំពូល