ផលិតផលរបស់យើង

យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការផ្តល់ជូនលោកអ្នកនូវអង្ករដ៏ល្អបំផុតពីប្រទេសកម្ពុជា។

អង្ករដែលមានគុណភាពខ្ពស់

ពីដីដែលសម្បូរជីវជាតិនៅនៃដីស្រែរបស់យើង រហូតដល់ចានបាយរបស់លោកអ្នក យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការនាំយកអង្ករដែលល្អបំផុតរបស់កម្ពុជាផ្តល់ជូនដល់លោកអ្នក។ យើងយល់ថា អង្ករមិនត្រឹមតែជាអាហារសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកដ៏សំខាន់មួយនៃជីវិតមនុស្ស។ នេះហើយជាមូលហេតុដែលយើងប្តេជ្ញាផលិតអង្ករដែលមានសុខភាពល្អ មានជីវជាតិ រសជាតិ និងគុណភាពខ្ពស់។ 

បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងរៀបចំយ៉ាងជំនាញ ដោយធានាថា រាល់គ្រាប់អង្ករនីមួយៗត្រូវតាមស្តង់ដារដ៏តឹងរឹងនៃឧត្តមភាពរបស់យើង។ យើងជឿជាក់ថា អ្នកសមនឹងទទួលបានអ្វីដែលល្អបំផុត គឺជាមូលហេតុដែលយើងខិតខំប្រឹងប្រែងដើម្បីផ្តល់ផលិតផលមួយដែលលោកអ្នកអាចជឿទុកចិត្ត និងរីករាយ។ លោកអ្នកអាចជឿជាក់លើអង្កររបស់យើង លើសពីការរំពឹងទុករបស់លោកអ្នក។

ការប្រមូល និងការវេចខ្ចប់

ក្រុមហ៊ុន FedRice ដោយដំណើរការក្រោមឈ្មោះដំរីប្រាក់ (Silver Elephant) ផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ រួមទាំងអង្ករផ្កាម្លិះដ៏ពេញនិយម ដែលត្រូវបានគេស្គាល់ថា មានក្លិនក្រអូប និងរសជាតិឆ្ងាញ់។ មិនថាតែលោកអ្នកកំពុងស្វែងរកអង្ករក្រអូបនិងមានរសជាតិ ឬជម្រើសណាផ្សេងទៀតនោះទេ ការជ្រើសរើសយកអង្ករដែលមានគុណភាពខ្ពស់របស់ដំរីប្រាក់ (Silver Elephant) ប្រាកដពិតជាពេញចិត្តលោកអ្នក។

អង្ករផ្កាម្លិះមានគុណភាពខ្ពស់

លក្ខណៈពិសេស ៖

គ្រាប់វែង ក្លិនក្រអូបធម្មជាតិ ទន់ រលោង ជាមួយនឹងក្លិនក្រអូបដែលមិនអាចប្រៀបធៀបបាន។ អង្ករផ្កាម្លិះនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បរិភោគជាមួយមុខម្ហូបហឹរ ឬរសជាតិដិត ព្រោះវាផ្តល់នូវមូលដ្ឋានអព្យាក្រឹតមួយសម្រាប់រំលេចរសជាតិ ហើយបន្ថែមភាពទាក់ទាញដល់អាហារគ្រប់ពេល។ អង្ករផ្កាម្លិះនេះក៏ជាជម្រើសដ៏ពេញនិយមមួយសម្រាប់ធ្វើស៊ូស៊ី ឬមុខម្ហូបផ្សេងៗទៀតដែលផលិតពីអង្ករ ដោយសារភាព ទន់ និងស្អិតដ៏សំខាន់របស់អង្ករ។

ប្រភពដើម ៖

ប្រទេសកម្ពុជា

ម៉ាកយីហោ ៖

ដំរីប្រាក់ (Silver Elephant) ឬ OEM

កញ្ចប់ ឬប៉ាវ ៖

មាន ១គីឡូក្រាម (Vacuum) ៥គីឡូក្រាម និង ១០គីឡូក្រាម (BOPP) Jumbo / Liner តាមតម្រូវការ។

អង្ករសែនក្រអូបគុណភាពខ្ពស់

លក្ខណៈពិសេស ៖

គ្រាប់វែងដូចជាអង្ករផ្កាម្លិះ ទន់ និងរលោង។ ពូជអង្ករដ៏ពេញនិយមបំផុតមួយក្នុងចំណោមប្រភេទអង្ករក្រអូបរបស់កម្ពុជា គឺអង្ករផ្ការំដួល ដែលគេដាំនៅភាគខាងលិចនៃប្រទេស។ អង្ករនេះត្រូវបានគេស្គាល់ថា មានក្លិនក្រអូប ទន់ និងរសជាតិឆ្ញាញ់ ដែលជារឿយៗត្រូវបានគេប្រើនៅក្នុងមុខម្ហូបប្រពៃណីខ្មែរដូចជា អាម៉ុកត្រី ជាប្រភេទការីត្រីដាក់ចំហុយក្នុងស្លឹកចេក។

ប្រភពដើម ៖

ប្រទេសកម្ពុជា

ម៉ាកយីហោ ៖

ដំរីប្រាក់ (Silver Elephant) ឬ OEM

កញ្ចប់ ឬប៉ាវ ៖

មាន ១គីឡូក្រាម (Vacuum) ៥គីឡូក្រាម និង ១០គីឡូក្រាម (BOPP) Jumbo / Liner តាមតម្រូវការ។

អង្ករសគ្រាប់វែង

លក្ខណៈពិសេស ៖

គ្រាប់វែងមធ្យម ពណ៌ស ក្លិនប្លែក បាយទន់បន្ទាប់ពីចំអិនរួច, ជាប្រភេទចំរុះ និងរស់ជាតិឆ្ញាញ់។ អ្វីដែលធ្វើឱ្យអង្ករសប្លែក គឺទន់ រលោង ដែលធ្វើឱ្យវាកាន់តែទាក់ទាញដល់មុខម្ហូបបន្ថែមទៀតៗ។ មិនថាអ្នកធ្វើម្ហូបស៊ូស៊ីប្រពៃណីជប៉ុន ឬម្ហូបការីខ្មែរហឹរនោះទេ អង្ករស គឺជាផលិតផលដ៏ល្អឥតខ្ចោះដើម្បីដាក់តាំងបង្ហាញពីការច្នៃមុខម្ហូបរបស់លោកអ្នក។

ប្រភពដើម ៖

ប្រទេសកម្ពុជា

ម៉ាកយីហោ ៖

ដំរីប្រាក់ (Silver Elephant) ឬ OEM

កញ្ចប់ ឬប៉ាវ ៖

មាន ១គីឡូក្រាម (Vacuum) ៥គីឡូក្រាម និង ១០គីឡូក្រាម (BOPP) Jumbo / Liner តាមតម្រូវការ។

វិញ្ញាបនបត្រ

នៅក្រុមហ៊ុន FedRice យើងធ្វើការយ៉ាងហ្មត់ចត់ដើម្បីធានាថា អង្កររបស់យើងបំពេញតាមស្តង់ដារអន្តរជាតិ។ យើងមានមោទនភាពដោយទទួលបានវិញ្ញាបនបត្រពី USDA Organic, European Organic, HACCP និង FDA ។

រំកិលទៅកំពូល